CBVH 1 วันที่แล้ว

Digital Marketing Supervisor

ประเภทงาน:Full-time
ระดับ:Mid
ภาษา:English
สถานที่: Phnom Penh
เงินเดือน: ไม่ระบุเงินเดือน
🔗 ประกาศจากระบบ ATS

รายละเอียดงาน

Job Description

Main purpose of the job (គោលបំណងចម្បងនៃការងារ):
ប្រធានក្រុមទីផ្សារឌីជីថល មានទំនួលខុសត្រូវជួយគាំទ្រប្រធានផ្នែកក្នុងការអនុវត្តយុទ្ធសាស្ត្រទីផ្សារឌីជីថល គ្រប់គ្រងបណ្តាញសង្គម បង្កើនប្រសិទ្ធភាពយុទ្ធនាការផ្សាយពាណិជ្ជកម្មបង់ប្រាក់ (Paid Advertising Campaigns) វិភាគលទ្ធផល និងសម្របសម្រួលការ ផលិតមាតិកា សម្រាប់ម៉ាក និង Collection គ្រឿងអលង្ការលើគ្រប់បណ្តាញសង្គម ដើម្បីពង្រឹងវត្តមានម៉ាកយីហោ (Brand Presence) ទាក់ទាញអតិថិជនគោលដៅ បង្កើន Leads និងគាំទ្រការសម្រេចគោលដៅអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងធានាថា សកម្មភាពទីផ្សារទាំងអស់រក្សាបាននូវរូបភាពម៉ាកយីហោប្រណីតរបស់ក្រុមហ៊ុន។

Main Duties (ភារកិច្ចចម្បង):

  • គ្រប់គ្រង និងត្រួតពិនិត្យការងារប្រចាំថ្ងៃរបស់ក្រុមច្នៃប្រឌិត រចនាក្រាហ្វិចដើម្បីសម្រេចបានគោលដៅលក់ដែលបានកំណត់
  • ចូលរួមរៀបចំផែនការការងារ និងគ្រប់គ្រងលទ្ធផលការងារបុគ្គលិកជាមួយប្រធានផ្នែក
  • សិក្សានិន្នាការរចនាថ្មីៗ និងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យរចនាក្រាហ្វិច
  • ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការរចនា និងគម្រោងឱ្យបានទាន់ពេលវេលា
  • រៀបចំគម្រោង និងបង្កើតផែនការគ្រប់គ្រងលើលំហូរការងាររចនា ដោយសហការយ៉ាងជិតស្និទ្ធជាមួយប្រធានផ្នែក
  • គូររូបភាពតាមបែបឌីជីថល (Digital) ឬគូរជាប្រភេទ Vector, គូរផ្ទាំងសាច់រឿង (Storyboard) និងបង្កើតគំនិតសម្រាប់ poster ថ្មីៗដោយខ្លួនឯង ដើម្បីគាំទ្រយុទ្ធនាការក្រុមហ៊ុន
  • ចូលរួមបញ្ចេញមតិយោបល់ និងផ្តល់គំនិតច្នៃប្រឌិតក្នុងការបង្កើតនូវរាល់សម្ភារផ្សេងៗ ដើម្បីលើកកម្ពស់អត្តសញ្ញាណក្រុមហ៊ុន
  • បង្កើត និងផ្តល់គំនិតក្នុងការរចនាតាមបែប Digital Drawing ដោយផ្អែកលើតម្រូវការការងាររបស់ក្រុមហ៊ុន និងគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន (រួមមាន Facebook, Instagram, Telegram, YouTube, Website និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត)
  • រក្សាភាពស៊ីសង្វាក់គ្នាលើការរចនាទាំងអស់ ដើម្បីធានាឱ្យបានច្បាស់លាស់ថាត្រឹមត្រូវទៅតាមការណែនាំអំពីម៉ាកយីហោ (Branding Guidelines) របស់ក្រុមហ៊ុន
  • ផ្តួចផ្តើមគំនិតដើម្បីបង្កើតការរចនាផ្សេងៗ ស្របតាមយុទ្ធនាការផ្សព្វផ្សាយ និងកម្មវិធីពិសេសផ្សេងៗរបស់ក្រុមហ៊ុន
  • ពិនិត្យទៅលើការបោះពុម្ព ដើម្បីធានាថាការគ្រប់គ្រងពណ៌ ការជ្រើសរើសក្រដាស និងសម្ភារ ដែលត្រូវបោះពុម្ពទាំងអស់ត្រូវបានបោះពុម្ពឡើងដោយត្រឹមត្រូវ និងមានគុណភាពខ្ពស់
  • ចែករំលែក និងបង្រៀនបច្ចេកទេសការងារ ក៏ដូចជាណែនាំតម្រង់ទិសដល់សមាជិកក្រុមរចនាកម្រិតដំបូង (Junior Designers)
  • រាយការណ៍ការងារជូនប្រធានផ្នែក និងដោះស្រាយបញ្ហាការងារក្នុងក្រុម និងជាមួយផ្នែកពាក់ព័ន្ធ
  • បំពេញការងារផ្សេងៗតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង។

Occasional Duties (ភារកិច្ចម្តងម្កាល):

  • ចូលរួមវាយតម្លៃសមត្ថភាពការងារជាប្រចាំ
  • រៀបចំឯកសារគំនូរជាស្រទាប់ៗ (Layered files) និងសហការជាមួយក្រុមវីឌីអូដើម្បីបង្កើតក្រាហ្វិចចលនា (Motion Graphics)
  • សហការជាមួយក្រុមការងារ ក្នុងការបង្កើតនៅការផ្សព្វផ្សាយតាមបែបឌីជីថលផ្សេងដូចជា៖ E-magazine, Lookbook,….
  • សហការជាមួយក្រុមការងាររៀបចំរចនាតាមបែបគំនូរមានចលនា (Animation) ផ្សេងៗជាមួយក្រុមការងារ
  • ជួយរៀបចំកម្មវិធីផ្សេងៗតាមការស្នើសុំរបស់ក្រុមហ៊ុន ឬផ្នែកផ្សេងៗ
  • ជួយរចនាការងារផ្សេងៗតាមតម្រូវការ ឬតាមការស្នើសុំរបស់ក្រុមហ៊ុន ឬផ្នែកផ្សេងៗ
  • សម្របសម្រួលការងារផ្សេងៗ ករណីប្រធានផ្នែកអវត្តមាន

Job Requirements

  • បរិញ្ញាបត្រផ្នែកទីផ្សារ ទីផ្សារឌីជីថល ពាណិជ្ជកម្ម គ្រប់គ្រងអាជីវកម្ម ឬជំនាញពាក់ព័ន្ធ
  • មានបទពិសោធន៍ការងារផ្នែកទីផ្សារឌីជីថល យុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញឌីជីថល យ៉ាងតិច 2 ឆ្នាំ
  • មានបទពិសោធន៍ដឹកនាំ ឬគ្រប់គ្រងក្រុមការងារ យ៉ាងតិច 1ឆ្នាំ
  • យល់ដឹងស៊ីជម្រៅអំពី (Algorithms) របស់បណ្តាញសង្គមនានា យុទ្ធសាស្ត្រ SEO/SEM និង Social Media Marketing Trends
  • មានជំនាញច្បាស់លាស់ក្នុងការប្រើប្រាស់ Meta Business Suite, TikTok Ads Manager, Google Analytics និងឧបករណ៍វិភាគបណ្តាញសង្គមដទៃទៀត
  • អាចប្រើប្រាស់កម្មវិធីកែសម្រួល ឬយល់ដឹងពីការផលិតមាតិកា (Cap Cut, Canva Pro ឬឧបករណ៍ Design ផ្សេងៗ)
  • អាចប្រើប្រាស់កុំព្យូទ័រ Microsoft 365 (Word, Excel, PowerPoint, Outlook, Planner, SharePoint) Internet, Email បានល្អ
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ
  • ម៉ត់ចត់ អត់ធ្មត់ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការងារ
  • មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
  • ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
  • មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន

นี่คือประกาศของคุณใช่ไหม? แก้ไขหรือลบได้ที่นี่

⚠ เพื่อความปลอดภัยของคุณ

สมัครงานผ่านหน้าเว็บทางการของนายจ้างเท่านั้น อย่าจ่ายเงินให้นายหน้าจัดหางาน และอย่ามอบเงินหรือเอกสารใด ๆ เพื่อแลกกับการได้งานทำ

ไม่ระบุเงินเดือน ปิดรับสมัคร 9 ธ.ค. 2569
สมัครที่ต้นทาง ↗