CBVHวันนี้

IT Business Solution Manager

สถานที่: กัมพูชา
เงินเดือน: ไม่ระบุเงินเดือน
🏢 ประกาศจากหน้าอาชีพของบริษัท

รายละเอียดงาน

Main purpose of the job (គោលបំណងចម្បងនៃការងារ):

  • ប្រធានផ្នែក IT Business Solution មានតួនាទី និងទំនួលខុសត្រូវក្នុងការរៀបចំ និងអភិវឌ្ឍយុទ្ធសាស្ត្រប្រព័ន្ធព័ត៌មានវិទ្យា (IT Systems) ស្របតាមយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុន, ដឹកនាំការវិភាគតម្រូវការអាជីវកម្ម និងកំណត់ដំណោះស្រាយបច្ចេកវិទ្យាសមស្រប ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរ និងបច្ចេកវិទ្យាថ្មីៗ, គ្រប់គ្រងក្រុមការងារ ដោយបែងចែកភារកិច្ច, ត្រួតពិនិត្យលទ្ធផល និងជំរុញការអភិវឌ្ឍសមត្ថភាពបុគ្គលិក, ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកពាក់ព័ន្ធ និងអ្នកគ្រប់គ្រងជាន់ខ្ពស់ ដើម្បីធានាថា ដំណោះស្រាយ IT ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាព។

Main Duties (ភារកិច្ចចម្បង):

  • កំណត់ យុទ្ធសាស្ត្រផ្នែក IT និង System ដើម្បីគាំទ្រដល់គោលដៅអាជីវកម្មរបស់ក្រុមហ៊ុន។
  • គ្រប់គ្រង និងដឹកនាំ ក្រុមការងារ IT​ Business Solution ដើម្បីធានាថាការអនុវត្តការងារមានប្រសិទ្ធភាព និងទាន់ពេលវេលា។
  • រៀបចំ ផែនការអភិវឌ្ឍន៍ប្រព័ន្ធ (IT Roadmap / Digital Transformation Plan) សម្រាប់រយៈពេលខ្លី និងរយៈពេលវែង។
  • គ្រប់គ្រង និងត្រួតពិនិត្យ IT Project Management រួមមានការរៀបចំ Scope, Timeline, Resource និង Budget។
  • សហការជាមួយ Management Team ដើម្បីវិភាគតម្រូវការ System និងបង្កើតដំណោះស្រាយបច្ចេកវិទ្យាដែលសមស្រប។
  • ធ្វើការជាមួយ Vendor និង Technology Partner ដែលពាក់ព័ន្ធនឹង System ឬ Software។
  • បង្កើត និងណែនាំពីបច្ចេកវិទ្យាថ្មីៗដែលសមស្របសម្រាប់តម្រូវការរបស់ក្រុមហ៊ុន
  • បង្កើតវគ្គបណ្តុះបណ្តាលសម្រាប់ផ្នែកពាក់ព័ន្ធអំពីការប្រើប្រាស់ និងគាំទ្រដល់អ្នកប្រើប្រាស់
  • តាមដាន និងត្រួតពិនិត្យអំពីការប្រើប្រាស់ system និងបញ្ហាផ្សេងៗដែលអាចកើតមាន ដើម្បីរកដំណោះស្រាយ បង្ការទុកមុន។
  • រៀបចំឯកសារមេរៀន ឬ Guideline ឬព័ត៌មានលំអិតអំពីការកាប្រើប្រាស់កម្មវិធីផ្សេងៗដែលពាក់ព័ន្ធនឹងបច្ចេកទេស IT, system
  • រៀបចំលំហូរការងារ ពាក់ព័ន្ធនឹង System ឬកម្មវិធីបច្ចេកវិទ្យានានាដែលមានក្នុងក្រុមហ៊ុន។
  • ធានាការអនុវត្តគោលការណ៍ IT និងសុវត្ថិភាពទិន្នន័យ ឲ្យត្រឹមត្រូវ និងស្របតាមស្តង់ដារ។
  • គ្រប់គ្រងប្រព័ន្ធ និងបង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើងទៅលើ Dynamic Business Central (Administration, Develop page, Develop Report, Maintenance VM and Others)។
  • រាយការណ៍ និងចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធ។
  • រៀបចំរបាយការណ៍លទ្ធផលការងារប្រចាំខែជូនអ្នកគ្រប់គ្រង។
  • រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
  • បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។

Occasional Duties (ភារកិច្ចម្តងម្កាល):

  • ចូលរួមគាំទ្រការអនុវត្តគម្រោងថ្មីៗ ដូចជា ERP, BI ឬ System Integration តាមតម្រូវការក្រុមហ៊ុន។
  • ស្វែងយល់បន្ថែមជាមួយ Cloud platforms, MSSQL Dynamic Business Central, CAL/Al Application Language។
  • គាំទ្រការធ្វើ Data Migration ឬ Data Cleanup នៅពេលមានការផ្លាស់ប្តូរប្រព័ន្ធ។
  • ចូលរួមបណ្តុះបណ្តាល (Training) ឬធ្វើ Presentation សម្រាប់អ្នកប្រើប្រាស់ថ្មី ឬ Feature ថ្មីៗ។
  • អនុវត្តភារកិច្ចផ្សេងៗទៀតតាមការបញ្ជារបស់អ្នកគ្រប់គ្រង។

  • បញ្ចប់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • មានបទពិសោធន៍យ៉ាងតិច 3 ឆ្នាំក្នុងផ្នែកព័ត៌មានវិទ្យា ការគ្រប់គ្រងបណ្តាញ ឬការគ្រប់គ្រងប្រព័ន្ធ
  • មានចំណេះដឹងអំពីការបញ្ចូល ERP ជាមួយប្រព័ន្ធផ្សេងៗ (CRM, PMS, SMB-ERP)
  • មានចំណេះដឹងអំពី Business Intelligence (Power BI)
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ
  • ចេះដោះស្រាយបញ្ហា និងរកដំណោះស្រាយបច្ចេកទេស IT
  • មានអាយុចាប់ពី ២៥ ដល់ ៣៥ ឆ្នាំ
  • ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
  • មានភាពស្មោះត្រង់ និងអាចធ្វើការក្រោមសម្ពាធបាន
  • ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
  • មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន

CBVH HR Department +855 12333861 / recruitment@cbvh.com.kh

นี่คือประกาศของคุณใช่ไหม? แก้ไขหรือลบได้ที่นี่

⚠ เพื่อความปลอดภัยของคุณ

สมัครงานผ่านหน้าเว็บทางการของนายจ้างเท่านั้น อย่าจ่ายเงินให้นายหน้าจัดหางาน และอย่ามอบเงินหรือเอกสารใด ๆ เพื่อแลกกับการได้งานทำ

ไม่ระบุเงินเดือน
สมัครที่ต้นทาง ↗