Customer Service Officer
Format: onsite
Work type: full-time
Location: Cambodia
Salary: Salary not disclosed
🔗 Vacancy from an ATS
Job description
ការទាមទារ៖
- សម្រាប់បេក្ខភាពនារី
- ថ្នាក់បរិញ្ញាបត្រ ជំនាញបដិសណ្ឋារកិច្ច រឺជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍យ៉ាងតិច ១ ឆ្នាំ
- អាចប្រើប្រាស់កុំព្យូទ័របាន (Word and Excel)
- អាចប្រើប្រាស់ភាសាអង់គ្លេសបាន
- មានការទំនាក់ទំនងល្អ មានភាពបត់បែន និង អត់ធ្មត់
ម៉ោងការងារ៖
- ពីថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍: ម៉ោង ០8.០០ ព្រឹក ដល់ ម៉ោង ១២.០០ ថ្ងៃត្រង់ និង ម៉ោង ០១.០០ រសៀល ដល់ ម៉ោង ០៥.០០ ល្ងាច
(សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១២.០០ ថ្ងៃត្រង់ ដល់ ម៉ោង ០១.០០ រសៀល)
កន្លែងការងារ៖
មានទីតាំងនៅ ការិយាល័យគ្រប់គ្រងបុរី ស្ថិតក្នុងគម្រោង The Grand Star Platinum។
អត្ថប្រយោជន៍៖
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស
បុគ្គលិកសេវាកម្មអតិថិជន ត្រូវមានទំនាក់ទំនងល្អ និងដោះស្រាយរាល់បញ្ហាជូនអតិថិជន ព្រមទាំងបង្កើនចំនូលជូនក្រុមហ៊ុនតាមរយៈ ការជំរុញអោយអតិថិជនចូលរួមបង់ថ្លៃសេវាថែទាំបុរីអោយបានគ្រប់ៗគ្នា ។
ទំនួលខុសត្រូវការងារ និងកាតព្វកិច្ច៖
- ទំនាក់ទំនងទារប្រាក់ថ្លៃសេវាពីអតិថិជន តាមរយៈការផ្ញើសារ ការចុះជួបផ្ទាល់ តាមរយៈការCall និងបិទប្រកាសផ្សេងៗ
- ទទួលប្រាក់ចំនូលផ្សេងៗ និងប្រាក់ថ្លៃសេវាថែទាំបុរី
- ទទួលដោះស្រាយនិងសម្របសម្រួលបញ្ហាជូនដល់អតិថិជន
- ចុះត្រួតពិនិត្យ និងរៀបចំសោភណ្ឌភាព អនាម័យ និងសណ្តាប់ធ្នាប់ម្ចាស់គេហដ្ឋានរស់នៅក្នុងបុរី
- ប្រគល់លិខិតបច្ចុប្បន្នភាព និងឯកសារបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំជូនដល់ម្ចាស់គេហដ្ឋាន
- ទទួលសំណើ និងចេញលិខិតអនុញ្ញាត្តិជូនដល់អតិថិជនក្នុងការស្នើសុំធ្វើការងារថែមថយ
- ទទួលសំណើ និងរៀបចំលិខិតអនុញ្ញាត្តិជូនដល់ថ្នាក់ដឹកនាំក្នុងការសម្រេចទៅលើការងារធ្វើការងារថែមថយ ខុសស្តង់ដារ
- រៀបចំចេញឯកសារគោលការណ៍ និតិវីធីការសាងសង់បន្ថែម និងទទួលកក់ប្រាក់តម្កល់របស់អ្នកម៉ៅការក្នុងបុរី
- រៀបចំចេញលិខិតអនុញ្ញាតិ្តជូនអតិថិជនស្នើសុំ ការថត Video រឺការស្នើសុំចែកខិតបណ្ណ័ផ្សេង
- រៀបចំចេញវិក័យបត្របង់ប្រាក់ថ្លៃសេវា និងសេចក្តីជូនដំណឹងផ្សេងៗជូនដល់អតិថិជន។