HR Organization Development Officer
Location: Cambodia
Salary: Salary not disclosed
🔗 Vacancy from an ATS
Job description
- បរិញ្ញាបត្ររដ្ឋបាលសាធារណៈ គ្រប់គ្រង ទំនាក់ទំនងអន្តរជាតិ ទីផ្សារ ឬជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍ការងារផ្នែកពិធីការ ឬ គ្រប់គ្រងកម្មវិធី យ៉ាងតិច 1ឆ្នាំ
- មានជំនាញក្នុងការរៀបចំ និងសម្របសម្រួលកម្មវិធី
- មានជំនាញក្នុងការរៀបចំផែនការ សម្របសម្រួល និងវិភាគ
- មានជំនាញទំនាក់ទំនង ចរចា និងការធ្វើការជាក្រុមបានល្អ
- មានជំនាញរៀបចំការងារ និងគ្រប់គ្រងពេលវេលាបានល្អ
- អាចប្រើប្រាស់កុំព្យូទ័រ Microsoft office (Word, Excel, PowerPoint), Internet និងEmail បានល្អ
- អាចប្រើប្រាស់កម្មវិធី Visio, Outlook , Canva , Photoshop (ផ្តល់អាទិភាព)
- ម៉ត់ចត់ អត់ធ្មត់ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការងារ
- មានភាពស្មោះត្រង់ និងមានទំនួលខុសត្រូវការងារ
- ចេះសហការ និងទំនាក់ទំនងល្អក្នុងការងារ
- មានឆន្ទៈក្នុងការរៀនសូត្រ និងរហ័សរហួន
Main purpose of the job (គោលបំណងចម្បងនៃការងារ):
បុគ្គលិករៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន មានទំនួលខុសត្រូវក្នុងការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ៖ រៀបចំ កែសម្រួល និងត្រួតពិនិត្យរចនាសម្ព័ន្ធក្រុមហ៊ុន និងសាខាឱ្យទាន់សម័យ សម្របតាមតម្រូវការ និងស្តង់ដារកំណត់។
Main Duties (ភារកិច្ចចម្បង):
- រៀបចំ និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គភាពតាមការផ្លាស់ប្តូរបុគ្គលិក និងការអនុម័តរបស់ថ្នាក់គ្រប់គ្រង
- រៀបចំ និងរក្សាទុករចនាសម្ព័ន្ធគ្រោងឆ្អឹង (Position Structure), រចនាសម្ព័ន្ធឈ្មោះ (Name Structure) និងរចនាសម្ព័ន្ធរូបថត (Photo Structure)
- ប្រមូល និងកត់ត្រាព័ត៌មានរចនាសម្ព័ន្ធ រួមមាន កែសម្រួលរចនាសម្ព័ន្ធ, ផ្ទេរភារកិច្ច, បុគ្គលិកពេញសិទ្ធិ/ចាត់តាំង, តែងតាំង/ឡើងតំណែង, ឈប់ពីការងារ និងបញ្ឈប់ពីការងារ
- គាំទ្រការសិក្សា និងរៀបចំទិន្នន័យសម្រាប់ការបង្កើត កែប្រែ បញ្ចូល ឬលុបមុខតំណែង ក្រុម ផ្នែក ការិយាល័យ ឬអង្គភាព
- រៀបចំ Org Data, Headcount និងព័ត៌មានពាក់ព័ន្ធ ដើម្បីគាំទ្រការវិភាគ និងសំណើរបស់ប្រធានក្រុម
- រក្សាទុក Version និងប្រវត្តិនៃការកែសម្រួលរចនាសម្ព័ន្ធឱ្យមានរបៀបរៀបរយ និងងាយស្រួលតាមដាន
- រក្សាទុក និងគ្រប់គ្រងឯកសាររចនាសម្ព័ន្ធក្រុមហ៊ុន ទាំង Hard និង Soft ឱ្យមានសណ្តាប់ធ្នាប់ និងងាយស្រួលក្នុងការស្វែងរក
- រៀបចំរបាយការណ៍ប្រចាំខែជូនប្រធានសាមី ឬថ្នាក់គ្រប់គ្រង
- រាយការណ៍ការងារ និងចូលរួមដោះស្រាយបញ្ហាការងារពាក់ព័ន្ធ
- រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន
- បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់គ្របគ្រង
Occasional Duties (ភារកិច្ចម្តងម្កាល):
- គាំទ្រការរៀបចំ Presentation, Meeting Materials និងឯកសារសម្រាប់កិច្ចប្រជុំពាក់ព័ន្ធនឹង OD
- ជួយរៀបចំ Form, Checklist, Tracker និងឯកសារគាំទ្រសម្រាប់ផ្នែក HR Support
- គាំទ្រការរៀបចំទិន្នន័យ ឬឯកសារសម្រាប់គម្រោងកែសម្រួលរចនាសម្ព័ន្ធ
- ចូលរួមគាំទ្រគម្រោង HR/OD ផ្សេងៗតាមការចាត់តាំង
- ជួយសម្របសម្រួលការងារក្នុងផ្នែក ករណីមានសមាជិកអវត្តមាន