Phnom Penh International Delicious Co., Ltd. (Midass Cambodia)27 ថ្ងៃមុន

Sales Representative

ទម្រង់៖ onsite
ប្រភេទការងារ៖ full-time
ទីតាំង៖ កម្ពុជា
ប្រាក់ខែ៖ 300$–350$
🔗 ការងារពីប្រព័ន្ធ ATS

ព័ត៌មានលម្អិតការងារ

Job Description

Midas កំពុងពង្រីកក្រុមការងារផ្នែកលក់ទូទាំងប្រទេស! ក្រុមហ៊ុនកំពុងស្វែងរកបុគ្គលិកផ្នែកលក់ដែលសកម្ម សម្រាប់ចុះលក់ និងចែកចាយផលិតផលរបស់ Midas ទៅកាន់ហាងលក់រាយ និងហាងតូចៗ (Retail Outlets) នៅតាមបណ្តាខេត្ត។ លោកអ្នកនឹងធ្វើជាតំណាងឲ្យក្រុមហ៊ុនដើម្បីគាំទ្រតំបន់លក់ក្នុងខេត្តរបស់លោកអ្នក និងធ្វើជាស្ពានតភ្ជាប់រវាងម៉ាក Midas ជាមួយនឹងអតិថិជន។
ភារកិច្ច៖
•ការលក់ និងការចែកចាយ៖ ចុះជួបអតិថិជន លក់ប្រចាំថ្ងៃតាមផែនការ Route Plan ចែកចាយផលិតផលទៅកាន់ហាងលក់រាយ និងហាងតូចៗ ដើម្បីសម្រេចគោលដៅលក់ប្រចាំខែ។
•ការបង្កើត និងថែរក្សាអតិថិជន៖ បង្កើតអតិថិជនថ្មី (ហាងថ្មី) និងថែរក្សាទំនាក់ទំនងអតិថិជនចាស់ ចុះជួបអតិថិជនទៀងទាត់ដើម្បីធានាការកុម្ម៉ង់ជាប់លាប់។
•ការដាក់តាំងផលិតផល (Merchandising)៖ តាំង និងរៀបចំផលិតផលឲ្យស្អាត និងលេចធ្លោ (Visibility) នៅតាមហាងអតិថិជន ធានាស្តុកគ្រប់គ្រាន់ (Availability) និងគុណភាពល្អ។
•របាយការណ៍ និងការស្ទង់ទីផ្សារ៖ ធ្វើរបាយការណ៍អំពីការធ្វើដំណើរប្រចាំថ្ងៃ ប្រមូលព័ត៌មានរបស់ដៃគូរប្រកួតប្រជែង និងបំពេញភារកិច្ចផ្សេងៗតាមការចាត់ចែងរបស់ប្រធាន។

Job Requirements

លក្ខខណ្ឌជ្រើសរើស៖
•ភាសា៖ ភាសាខ្មែរ (អាចអាន សរសេរស្ទាត់)។ ចេះភាសាចិន ឬភាសាអង់គ្លេសបន្តិចបន្តួចកាន់តែល្អ (មិនចាំបាច់)។
•បទពិសោធន៍ការងារ៖ មានបទពិសោធន៍ខាងផ្នែកលក់រាយ FMCG យ៉ាងតិច ២ ឆ្នាំ។ អ្នកមានបទពិសោធន៍ការងារខាងផ្នែក Sales and Marketing នឹងទទួលជាអាទិភាព។
•កម្រិតការសិក្សា និងអាយុ៖ បញ្ចប់ថ្នាក់វិទ្យាល័យ ឬមានសញ្ញាបត្រកម្រិតសមមូលឡើងទៅ។
អាយុ ២៣–៣៥ឆ្នាំ។
•ការបើកបរ និងចំណេះដឹងតំបន់៖ អាចបើកម៉ូតូ ឬម៉ូតូកង់បី (តុកតុក) បានស្ទាត់។ ស្គាល់ផ្លូវ និងតំបន់លក់ក្នុងខេត្តរបស់លោកអ្នកច្បាស់។
•បុគ្គលិកលក្ខណៈ៖ មានទំនាក់ទំនងល្អ តស៊ូ អត់ធ្មត់ មានគោលដៅលក់ខ្លាំង ប្រតិកម្មរហ័ស និងស៊ូទ្រាំបរិយាកាសការងារក្រៅ។
យើងផ្តល់ជូន៖
•ប្រាក់ខែ ៖ ប្រាក់ខែគោល + ប្រាក់រង្វាន់លក់ខ្ពស់។
•បរិយាកាសការងារបើកចំហ សហការ និងមានឱកាសរីកចម្រើន។
ប្រាក់ខែ និងលក្ខខណ្ឌការងារ៖
•ប្រាក់ខែ ៣០០–៣៥០ USD/ខែ (បូករួមប្រាក់រង្វាន់លក់)។
•ម៉ោងធ្វើការ៖ ថ្ងៃចន្ទ–សៅរ៍ ធ្វើការយ៉ាងតិច ៨ ម៉ោង/ថ្ងៃ (អាចបត់បែនតាមផែនការ Route Plan)។ អាចធ្វើការថែមម៉ោងតាមតម្រូវការរបស់ប្រធាន។

នេះជាប្រកាសរបស់អ្នកមែនទេ? កែប្រែ ឬលុបនៅទីនេះ

⚠ ដើម្បីសុវត្ថិភាពរបស់អ្នក

ដាក់ពាក្យតែនៅលើទំព័រផ្លូវការរបស់និយោជកប៉ុណ្ណោះ កុំបង់ប្រាក់ឲ្យអ្នកជ្រើសរើសបុគ្គលិក ហើយកុំប្រគល់ប្រាក់ ឬឯកសារណាមួយ ដើម្បីបានការងារ

300$–350$ ផុតកំណត់ 15 កញ្ញា 2026
ដាក់ពាក្យនៅប្រភពដើម ↗