LOLC (CAMBODIA) PLC. (LOLC) 12 วันที่แล้ว

Digital Banking Sales Advisor

รูปแบบ:Onsite
ประเภทงาน:Full-time
ภาษา:English B2
สถานที่: กัมพูชา
เงินเดือน: ไม่ระบุเงินเดือน
🔗 ประกาศจากระบบ ATS

รายละเอียดงาน

Job Description

ទីតាំង៖ សាខា (ការិយាល័យប្រតិបត្តិការ ខេត្តតាកែវ ខេត្តប៉ៃលិន និងខេត្តកោះកុង)
ក. ភារកិច្ច និងការទទួលខុសត្រូវ៖
 បង្កើត និងអភិវឌ្ឍយុទ្ធសាស្ត្រលក់​ នៃ LOLC Mobile, LOLC Merchant និងសេវាហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្ម និងធានាបាននូវ ការបំពេញតម្រូវការរបស់អតិថិជន។
 យល់អំពីអតិថិជនសក្ដានុពល ទីផ្សារ និងតម្រូវការចាំបាច់ ក្នុងការចុះឈ្មោះប្រើប្រាស់ LOLC Mobile, LOLC Merchant និងដើម្បីបង្កើតទំនាក់ទំនងដ៏រឹងមាំដើម្បីបង្កើនផែនការសកម្មភាពចូលទីផ្សារថ្មី ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
 ចុះជួបអតិថិជនតាមទីផ្សារ និងបញ្ចុះបញ្ចូលដើម្បីចុះឈ្មោះប្រើប្រាស់ LOLC Mobile, LOLC Merchant និងណែនាំ អំពីផលិតផលថ្មី របស់ អិលអូអិលស៊ី។
 ត្រួតពិនិត្យមើលនូវស្ថានភាពទីផ្សារ ដើម្បីស្វែងរកអតិថិជនសក្តានុពល។
 រក្សាទំនាក់ទំនងល្អជាមួយ អតិថិជនដែលកំពុងប្រើប្រាស់ LOLC Mobile និង LOLC Merchant ដើម្បីធានាបាននូវការចូលរួមជាបន្តបន្ទាប់ និងការប្រើប្រាស់សេវាកម្មឌីជីថល។
 គាំទ្រ RMs និង BMs ដើម្បីធានានូវផែនការ សម្រាប់ LOLC Mobile និង LOLC Merchant និងជំរុញសាខាដើម្បីប្រមូលផ្តុំអតិថិជន/ពាណិជ្ជករឱ្យ សម្រេចបានតាមគោលដៅ។
 អនុវត្តការផ្សព្វផ្សាយ និងយុទ្ធនាការទីផ្សារលើសេវាទូទាត់ប្រាក់ និងផលិតផលឌីជីថល ដើម្បីបង្កើនការយល់ដឹងដល់សាធារណជន និងធ្វើឱ្យធនាគារចល័តស្ថិតនៅលើគំនិតរបស់អតិថិជន។
 ចូលរួមការបណ្តុះបណ្តាលយ៉ាងសកម្ម ដើម្បីកសាងសមត្ថភាព និងការយល់ដឹងបន្ថែមទៀតដើម្បីធានាបាននូវកំណើននៃសេវាកម្មធនាគារចល័ត និងភាពជាដៃគូពាណិជ្ជករ។
 ប្រមូលមតិកែលម្អរបស់អតិថិជន និងពាណិជ្ជករ ដោយផ្តល់នូវអនុសាសន៍ដែលអាចអនុវត្តបានសម្រាប់ការកែលម្អ ដើម្បីធ្វើការអភិវឌ្ឍន៍ និងអតិថិជនពេញចិត្តកាន់តែខ្លាំង។
 រៀបចំរបាយការណ៍សរុបសង្ខេប ដែលបានទំនាក់ទំនងប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ហើយធៀបនិងផែនការជាក់ស្តែង និងស្វែងរកនូវចំណុចខ្សោយដែលកំពុងប្រឈម និងដំដោះស្រាយឱ្យទាន់ពេល។
 រក្សាទំនាក់ទំនងជាមួយអតិថិជន ប្រកបដោយភាពរួសរាយ រាក់ទាក់ ស្របតាមគោលការណ៍របស់អិលអូអិលស៊ី។
 បំពេញការងារ ផ្សេងៗតាមការចាត់តាំងដោយគណៈគ្រប់គ្រងពីពេលមួយទៅពេលមួយ។

Job Requirements

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
 មានបរិញ្ញាបត្រក្នុងផ្នែកហរិញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ
 បទពិសោធន៍ផ្នែកលក់ប្រាក់បញ្ញើ-សន្សំ និងផលិតផល និងសេវាឌីជីថលកាន់តែល្អ។
 មានជំនាញទំនាក់ទំនង និងសរសេរភាសារអង់គ្លេសបានល្អ។
 មានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់។
 ជាមនុស្សដែលមានលទ្ធផលការងារល្អ។
 ទំនាក់ទំនងភាសាអង់គ្លេសខ្លាំងទាំងការសរសេរ និងការនិយាយ។
 ចេះភាសាអង់គ្លេស និង Microsoft Office (Words Excel និង PowerPoint)។
បេក្ខនារីត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ!

นี่คือประกาศของคุณใช่ไหม? แก้ไขหรือลบได้ที่นี่

⚠ เพื่อความปลอดภัยของคุณ

สมัครงานผ่านหน้าเว็บทางการของนายจ้างเท่านั้น อย่าจ่ายเงินให้นายหน้าจัดหางาน และอย่ามอบเงินหรือเอกสารใด ๆ เพื่อแลกกับการได้งานทำ

ไม่ระบุเงินเดือน ปิดรับสมัคร 21 ต.ค. 2569
สมัครที่ต้นทาง ↗