Call Center Officer (CBU Officer)
รายละเอียดงาน
III. លក្ខខណ្ឌជ្រើសរើស
- កម្រិតវប្បធម៌៖
- បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម ផ្នែកទីផ្សារ ផ្នែកលក់ ឬជំនាញដែលពាក់ព័ន្ធ
បទពិសោធន៍៖
- មានបទពិសោធន៍ផ្នែក Sales Admin, Customer Service ឬ Sales Support យ៉ាងតិច១-២ឆ្នាំ
- បេក្ខជនដែលមានបទពិសោធន៍ក្នុងការគាំទ្រផ្នែកលក់ និងមានជំនាញតាមដានវឌ្ឍនភាពគម្រោង នឹងត្រូវទទួលបានអាទិភាពក្នុងការជ្រើសរើស។
📋 How to Apply
Ready to take the next step in your career? Send your CV and cover letter to our HR team today:
📨 hr@jcmnippon.com
📞 078 30 22 66 / 099 34 22 66 / 095 96 22 66
📍 Office Address: #51, St. 271, Sangkat Phsar Derm Thkov, Khan Chamkarmorn, Phnom Penh.
I. សេចក្តីសង្ខេបនៃមុខតំណែង
ជំនាញការលក់រាយផ្នែកកិច្ចសហប្រតិបត្តិការអាជីវកម្មទទួលខុសត្រូវក្នុងការជំរុញការលក់ និងគាំទ្រក្រុមលក់តាមរយៈការខលទំនាក់ទំនង ការតាមដានការបញ្ជាទិញ តាមដានសកម្មភាពលក់ និងការរក្សាទំនាក់ទំនងជាមួយអតិថិជន ដេប៉ូ និងតំណាងចែកចាយ ដើម្បីធានាថាក្រុមលក់អាចសម្រេចគោលដៅ លក់បានប្រកបដោយប្រសិទ្ធភាព។
II. ភារកិច្ច និងការទទួលខុសត្រូវ
- ការជម្រុញការលក់ និងការគាំទ្រការលក់តាមរយៈទូរស័ព្ទ - Sales Push & Tele-Sales Support (70%)
- ខលជាប្រចាំទៅកាន់ដេប៉ូ តំណាងចែកចាយ និងអតិថិជន ដើម្បីជំរុញការបញ្ជាទិញដល់ផ្នែកលក់
- តាមដាន និងថែទាំអតិថិជនលើការផ្តល់តម្លៃ កម្មវិធីប្រូម៉ូសិន ការបញ្ជាទិញតាមគម្រោង និងកម្មវិធីជំរុញការលក់ផ្សេងៗ។
- ជំរុញ និងតាមដានសកម្មភាពលក់ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ដើម្បីធានាឱ្យសម្រេចបាននូវគោលដៅលក់របស់ក្រុមហ៊ុន។
- ធ្វើការទំនាក់ទំនងទៅកាន់អតិថិជនចាស់ និងអតិថិជនអសកម្ម ដើម្បីរំលឹកពីសេវាកម្ម និងជម្រុញការបញ្ជាទិញឡើងវិញ។
- ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីផលិតផលថ្មី កម្មវិធីប្រូម៉ូសិន និងយុទ្ធនាការទីផ្សារផ្សេងៗទៅកាន់អតិថិជនគោលដៅ។
- គាំទ្រផ្នែកលក់ក្នុងការបង្កើត និងថែទាំទំនាក់ទំនងល្អជាមួយបណ្តាញអតិថិជនចម្រុះរួមមាន៖ អតិថិជនប្រភេទ B2B, B2C ដេប៉ូ សាជីវកម្ម និងភ្នាក់ងារចែកចាយ។
- តាមដានការបញ្ជាទិញរបស់អតិថិជន និងសហការជាមួយផ្នែកពាក់ព័ន្ធដើម្បីធានាការដឹកជញ្ជូនទាន់ពេល។
- ការសម្របសម្រួល និងតាមដានការងារផ្នែកលក់
- តាមដានសកម្មភាពការងាររបស់ផ្នែកលក់ប្រចាំថ្ងៃ
- ត្រួតពិនិត្យ និងតាមដានលើ ផែនការខលជួបអតិថិជន ផែនការចុះជួបផ្ទាល់និងសកម្មភាពប្រចាំថ្ងៃ របស់ក្រុមផ្នែកលក់។
- តាមដានការចុះជួបអតិថិជន និងការអភិវឌ្ឍទីផ្សាររបស់ផ្នែកលក់តាមយុទ្ធសាស្រ្តផ្នែកការទីផ្សារ
- ធ្វើបច្ចុប្បន្នភាព និងរំលឹកក្រុមការងារផ្នែកលក់ជាប្រចាំអំពី គោលដៅលក់ កម្មវិធីប្រូម៉ូសិន ការប្រមូលប្រាក់ថ្លៃទំនិញ និងការយកចិត្តទុកដាក់លើអតិថិជនអាទិភាពជាមួយផ្នែកលក់តាមតំបន់។
- សម្របសម្រួលព័ត៌មានរវាងក្រុមការងារផ្នែកលក់ ទីផ្សារ និងការិយាល័យ/ផ្នែកផ្សេងៗ
- សេវាកម្មអតិថិជន និងការដោះស្រាយបណ្តឹងតវ៉ា -
- ទទួលបណ្តឹង និងដោះស្រាយបញ្ហា ការសំណូមពរ និងការតវ៉ារបស់អតិថិជនគោលដៅ
- សហការជាមួយផ្នែកលក់ និងផ្នែកដែលពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា
- រក្សាទំនាក់ទំនងល្អ និងការពេញចិត្តរបស់អតិថិជនតាមរយៈការខល២-៤ដងឡើងក្នុងមួយខែ
- ទិន្នន័យលក់ និងការធ្វើរបាយការណ៍
- ឆែកប្រវត្តិការបញ្ជាទិញ កូដផលិតផល និងព័ត៌មានអតិថិជន ដើម្បីគាំទ្រផ្នែកលក់
- ធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងប្រព័ន្ធទិន្នន័យរបស់អតិថិជន និងបណ្តាញដេប៉ូ ឱ្យមានភាពត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់។
- ប្រមូលទិន្នន័យកូអរដោនេពីទីតាំងអតិថិជន និងបណ្តាញដេប៉ូ ដើម្បីកំណត់ចំណុច Pin លើប្រព័ន្ធផែនទីសម្រាប់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងវាយលុកទីផ្សារ។
- ចងក្រង និងរៀបចំរបាយការណ៍លទ្ធផលលក់ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ជូនថ្នាក់ដឹកនាំពិនិត្យ និងវាយតម្លៃការងារផ្នែកលក់។
- វិភាគទិន្នន័យលក់ និងផ្តល់ជាមតិយោបល់/ការវាយតម្លៃ ជូនថ្នាក់គ្រប់គ្រង ដើម្បីគាំទ្រដល់ការសម្រេចចិត្ត។
- ការគាំទ្រការងារអភិបាលកិច្ចរដ្ឋបាលធុរកិច្ច និងកិច្ចប្រតិបត្តិការ
- គាំទ្រការងាររដ្ឋបាលរបស់ផ្នែកលក់ និង CBU Team
- សម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ផ្នែកហិរញ្ញវត្ថុ និងផ្នែកឃ្លាំងទំនិញលើដំណើរការបញ្ជាទិញ និងការដឹកជញ្ជូនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
- ចូលរួម និងគាំទ្រការរៀបចំឯកសាររបាយការណ៍ និងចងក្រងកំណត់ហេតុសង្ខេប នៃ Meeting Summary/Minutes សម្រាប់រាល់កិច្ចប្រជុំសំខាន់ៗរបស់ផ្នែកលក់។
- អនុវត្តការងារផ្សេងៗតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង
- ផ្សេងៗ - Others
- គោរពនីតិវិធី គោលការណ៍ និងបទបញ្ជារបស់ក្រុមហ៊ុន
- បំពេញភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងពីថ្នាក់គ្រប់គ្រង។