Sales Supervisor
Job description
III. លក្ខខណ្ឌជ្រើសរើស
- កម្រិតវប្បធម៌៖
- យ៉ាងហោចណាស់បញ្ចប់ការសិក្សាថ្នាក់ទី៩
- បទពិសោធន៍៖
- មានបទពិសោធន៍ផ្នែកលក់យ៉ាងតិច២ឆ្នាំឡើង
- មានបទពិសោធន៍គ្រប់គ្រងក្រុមលក់យ៉ាងតិច១ឆ្នាំ
- បេក្ខជនដែលមានបទពិសោធន៍ក្នុងវិស័យ ថ្នាំលាប សម្ភារសំណង់ ឬ ទំនិញប្រើប្រាស់ទូទៅ (FMCG) នឹងត្រូវបានផ្តល់អាទិភាព។
📋 How to Apply
Ready to take the next step in your career? Send your CV and cover letter to our HR team today:
📨 hr@jcmnippon.com
📞 078 30 22 66 / 099 34 22 66 / 095 96 22 66
📍 Office Address: #51, St. 271, Sangkat Phsar Derm Thkov, Khan Chamkarmorn, Phnom Penh.
I. សេចក្តីសង្ខេបនៃមុខតំណែង
ប្រធានក្រុមផ្នែកលក់សាជីវកម្ម និងបណ្តាញចែកចាយ មានតួនាទីទទួលខុសត្រូវក្នុងការដឹកនាំ គាំទ្រ បណ្តុះបណ្តាល និងតាមដានការអនុវត្តការងាររបស់ក្រុមផ្នែកលក់ ដើម្បីសម្រេចបាននូវគោលដៅលក់ ការពង្រីកបណ្តាញអតិថិជន ការពង្រឹងការគ្របដណ្តប់ទីផ្សារ និងកំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុន។
មុខតំណែងនេះផ្តោតសំខាន់លើការចុះបំពេញការងារវាលផ្ទាល់ជាមួយក្រុមការងារ ការអភិវឌ្ឍទីផ្សារអតិថិជនថ្មី ការថែរក្សាទំនាក់ទំនងជាមួយអតិថិជនបច្ចុប្បន្ន និងការជម្រុញការលក់ផលិតផលគ្រប់ប្រភេទរបស់ក្រុមហ៊ុន។
II. ភារកិច្ច និងការទទួលខុសត្រូវ
- ដឹកនាំ និងគាំទ្រក្រុមផ្នែកលក់សាជីវកម្ម និងបណ្តាញចែកចាយ
- គ្រប់គ្រង និងតាមដានការងារប្រចាំថ្ងៃរបស់ផ្នែកលក់សាជីវកម្ម និងបណ្តាញចែកចាយ
- ចុះទីផ្សារជួយបុគ្គលិកផ្នែកលក់សាជីវកម្ម និងបណ្តាញចែកចាយ ដើម្បីគាំទ្រការលក់ និងបិទការលក់
- ផ្តល់ការណែនាំ ការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញលក់
- កំណត់ផែនការការងារប្រចាំសប្តាហ៍ និងប្រចាំខែសម្រាប់ក្រុមការងារ
- ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធផលការងាររបស់បុគ្គលិកផ្នែកលក់សាជីវកម្ម និងបណ្តាញចែកចាយ
- ដោះស្រាយបញ្ហាដែលកើតឡើងនៅទីផ្សារ និងជួយសម្រួលដល់ការងារលក់
- សម្រេចគោលដៅលក់
- ដឹកនាំក្រុមការងារដើម្បីសម្រេចគោលដៅលក់ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ
- ជំរុញការលក់គ្រប់ប្រភេទផលិតផលរបស់ក្រុមហ៊ុន
- តាមដានលទ្ធផលលក់តាមតំបន់ អតិថិជន និងប្រភេទផលិតផល
- រៀបចំផែនការកែលម្អនៅពេលលទ្ធផលលក់មិនទាន់សម្រេចតាមគោលដៅ
- ជំរុញការលក់ផលិតផលថ្មី និងផលិតផលយុទ្ធសាស្ត្រ
- អភិវឌ្ឍបណ្តាញអតិថិជន និងដេប៉ូ
- ស្វែងរក និងអភិវឌ្ឍអតិថិជនថ្មី
- ពង្រីកបណ្តាញដេប៉ូ ហាងលក់សម្ភារៈសំណង់ និងអ្នកចែកចាយ
- ថែរក្សាទំនាក់ទំនងល្អជាមួយអតិថិជនសំខាន់ៗ
- ដើម្បីជម្រុញចំនួន អតិថិជនដែលមានសកម្មភាពទិញទៀងទាត់ និង តំណាងចែកចាយសកម្ម
- ពង្រីក ការគ្របដណ្តប់ទីផ្សារ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយបោះបង់របៀបលក់បែបអសកម្ម (ចាំតែម៉ូយហៅ) ហើយងាកមកប្រើប្រាស់យុទ្ធសាស្ត្រវាយលុកទីផ្សារជាប្រព័ន្ធវិញ។
- គ្រប់គ្រងទីផ្សារ និងសកម្មភាពប្រកួតប្រជែង
- ប្រមូលព័ត៌មានទីផ្សារ និងសកម្មភាពគូប្រកួតប្រជែង
- រាយការណ៍អំពីតម្លៃ ផលិតផលថ្មី និងយុទ្ធសាស្ត្ររបស់ដៃគូប្រកួតប្រជែង
- ផ្តល់អនុសាសន៍សម្រាប់ការកែលម្អយុទ្ធសាស្ត្រលក់
- ស្វែងរកឱកាសថ្មីៗសម្រាប់ការពង្រីកទីផ្សារ
- គាំទ្រការលក់គម្រោង និងកិច្ចសហប្រតិបត្តិការ
- គាំទ្រក្រុមការងារក្នុងការស្វែងរកគម្រោងសំណង់ថ្មីៗ
- បង្កើតទំនាក់ទំនងជាមួយអ្នកម៉ៅការ អ្នកអភិវឌ្ឍន៍ អ្នកប្រឹក្សាបច្ចេកទេស និងម្ចាស់គម្រោង
- សហការជាមួយផ្នែកបច្ចេកទសសក្នុងការផ្តល់ដំណោះស្រាយផលិតផល
- ការតាមដាន ស្ថានភាពលំហូរគម្រោង និងឱកាសលក់
- គ្រប់គ្រងការប្រមូលប្រាក់
- តាមដានការប្រមូលប្រាក់ពីអតិថិជន
- កាត់បន្ថយបំណុលហួសកាលកំណត់
- ធានាការអនុវត្តតាមគោលនយោបាយឥណទានរបស់ក្រុមហ៊ុន
- សហការជាមួយផ្នែកហិរញ្ញវត្ថុ ដើម្បីជួយគ្រប់គ្រងលើការគ្រប់គ្រងគណនេយ្យចំណូល
- សហការជាមួយផ្នែកពាក់ព័ន្ធ
- សហការជាមួយផ្នែកទីផ្សារលើកម្មវិធីផ្សព្វផ្សាយ និងជំរុញការលក់
- សហការជាមួយផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីធានាថាមានស្តុកគ្រប់គ្រាន់
- សហការជាមួយផ្នែកបច្ចេកទេស និងអភិវឌ្ឍន៍ផលិតផលក្នុងការគាំទ្រផ្នែកបច្ចេកទេស
- សហការជាមួយផ្នែកធនធានមនុស្សក្នុងការអភិវឌ្ឍសមត្ថភាពអាជីពការងាររបស់បុគ្គលិក
- របាយការណ៍ និងវិភាគលទ្ធផលលក់
- រៀបចំរបាយការណ៍លក់ប្រចាំថ្ងៃ សប្តាហ៍ និងខែ
- វិភាគលទ្ធផលលក់ និងកំណត់ចំណុចដែលត្រូវកែលម្អ
- ការតាមដានសូចនាករវាស់វែងលទ្ធផលការងារគន្លឹះ របស់ក្រុមការងារលក់ និងពាណិជ្ជកម្ម
- ផ្តល់អនុសាសន៍ដល់ថ្នាក់គ្រប់គ្រងសម្រាប់ការលូតលាស់អាជីវកម្ម
- ផ្សេងៗ
- បំពេញភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងពីថ្នាក់គ្រប់គ្រង។