Admin & HR Officer (Male)
ประเภทงาน: 全职
สถานที่: กัมพูชา
เงินเดือน: ไม่ระบุเงินเดือน
🔗 ประกาศจากระบบ ATS
รายละเอียดงาน
- បញ្ចប់បរិញ្ញាបត្រ ឬកំពុងសិក្សាផ្នែក Human Resources Management, Business Administration, Management ឬជំនាញពាក់ព័ន្ធ។
- មានបទពិសោធន៍ការងារ ១–២ ឆ្នាំ ក្នុង HR, Admin ឬតួនាទីពាក់ព័ន្ធ នឹងត្រូវបានផ្តល់អាទិភាព។
- មានចំណេះដឹងមូលដ្ឋានអំពីការគ្រប់គ្រងធនធានមនុស្ស និងការងាររដ្ឋបាល។
- មានជំនាញក្នុងការរៀបចំឯកសារ និងគ្រប់គ្រងទិន្នន័យ។
- មានជំនាញប្រើប្រាស់ Microsoft Word, Excel, PowerPoint និង Google Workspace។
- មានសមត្ថភាពទំនាក់ទំនងល្អ និងអាចសហការជាមួយមនុស្សគ្រប់កម្រិតក្នុងស្ថាប័ន។
- មានភាពម៉ត់ចត់ ទទួលខុសត្រូវ និងគោរពការរក្សាការសម្ងាត់។
- មានសមត្ថភាពរៀបចំការងារ និងគ្រប់គ្រងពេលវេលាបានល្អ។
- អាចធ្វើការក្រោមសម្ពាធ និងដោះស្រាយបញ្ហាប្រចាំថ្ងៃបាន។
- អាចប្រើប្រាស់ ភាសាខ្មែរ និងភាសាអង់គ្លេស ក្នុងការងារ។
JOB SUMMARY
HR & Admin Officer មានតួនាទីគាំទ្រ និងអនុវត្តការងារប្រចាំថ្ងៃពាក់ព័ន្ធនឹង ការគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាលទូទៅ ដើម្បីធានាថាការងារ HR និង Admin ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ និងស្របតាមគោលការណ៍ និងបទបញ្ជារបស់ក្រុមហ៊ុន។
MAIN RESPONSIBILITIES
ធនធានមនុស្ស៖
- គាំទ្រដំណើរការជ្រើសរើសបុគ្គលិក ចាប់ពីការផ្សព្វផ្សាយការងារ ប្រមូល CV នឹងគាំទ្រការរៀបចំសម្ភាសន៍។
- រៀបចំឯកសារបុគ្គលិក ដូចជា Personal File និងឯកសារពាក់ព័ន្ធផ្សេងៗ។
- គាំទ្រការរៀបចំដំណើរការ Onboarding និង Orientation សម្រាប់បុគ្គលិកថ្មី។
- គាំទ្រការរៀបចំ Training និង Development សម្រាប់បុគ្គលិក។
- តាមដានវត្តមាន ការឈប់សម្រាក ការមកយឺត និងការអវត្តមានរបស់បុគ្គលិក។
- រៀបចំ និងគ្រប់គ្រងការស្នើសុំឈប់សម្រាកប្រចាំឆ្នាំ ឈប់សម្រាកឈឺ ឈប់សម្រាកពិសេស និង Unpaid Leave។
- រក្សាការសម្ងាត់នៃព័ត៌មាន និងឯកសាររបស់បុគ្គលិក។
- រដ្ឋបាល៖
- បំពេញការងារលិខិតស្នាមផ្សេងៗ និងកិច្ចការរដ្ឋបាល (សេចក្តីជូនដំណឹង ។ល។) ។
- គាំទ្រការរៀបចំបញ្ហាសន្តិសុខ សុវត្តិភាព អនាម័យសំរាប់ការិយាល័យ និងសុខភាពរបស់បុគ្គលិក ។
- គាំទ្រការគ្រប់គ្រងរថយន្ត សំភារៈ និងចំណាយរដ្ឋបាលផ្សេងៗ សំរាប់ប្រើប្រាស់ក្នុងក្រុមហ៊ុន ។
- គ្រប់គ្រងសំភារៈប្រើប្រាស់របស់បុគ្គលិក និងបង្កើតតារាងប្រគល់ និងផ្ទេរនៅពេលបុគ្គលិកលាឈប់ ។
- រៀបចំរបាយការណ៍ចំណាយរបស់បុគ្គលិកផ្នែកលក់តាមខេត្ត និងដាក់ជូនប្រធានផ្នែកត្រួតពិនិត្យ។
- រៀបចំតាមដានរាល់ចំណាយរបស់ក្រុមហ៊ុន ការជួសជួលរថយន្ត និងម៉ូតូ ថ្លៃសាំង សំភារៈការិយាល័យ ។ល។
- រៀបចំតាមដានការស្នើសុំប្រាក់ថែមម៉ោងរបស់បុគ្គលិកឃ្លាំងប្រចាំខែ។
- គាំទ្រការរៀបចំឯកសណ្ឋានកម្មករនិយោជិត។
- គ្រប់គ្រងព័ត៌មានយានជំនិះរបស់ក្រុមហ៊ុន និងរៀបចំឯកសារឡានសំរាប់បង់ពន្ធ និងធ្វើឈៀកឡាន។
- ត្រួតពិនិត្យតាមដាន និងកត់ត្រាពេលម៉ោងធ្វើការ វត្តមាន និងអវត្តមានរបស់បុគ្គលិក និងគ្រប់គ្រងម៉ាស៊ីនស្គែនវគ្គមាន
- គ្រប់គ្រងច្បាប់ឈប់សំរាករបស់កម្មករនិយោជិតជាប្រចាំថ្ងៃ។
- រៀបចំគ្រប់គ្រងបន្ទប់ប្រជុំ។
- គ្រប់គ្រងសំភារៈប្រើប្រាស់(Stationary)របស់ក្រុមហ៊ុន។
- ជួយរៀបចំសំភារៈសិក្ខាសាលា តាំងពិពណ៏ និងកម្មវិធីផ្សេងៗរបស់ក្រុមហ៊ុន។
- បំពេញទំរង់បែបបទក្រុមហ៊ុនធានារ៉ាប់រងនៅពេលបុគ្គលិកមានគ្រោះថ្នាក់។
- ធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងច្បាប់ឈប់សំរាករបស់កម្មករនិយោជិត។
- គាំទ្រដោះស្រាយបញ្ហាផ្សេងៗ និងការស្នើសុំរបស់កម្មករនិយោជិត។
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្ស។