Program Manager
ประเภทงาน:Full-time
ภาษา:English · Japanese
สถานที่: กัมพูชา
เงินเดือน: ไม่ระบุเงินเดือน
🔗 ประกาศจากระบบ ATS
รายละเอียดงาน
Job Description
ក. ភារកិច្ច និងការទទួលខុសត្រូវ
- រៀបចំផែនការ, កម្មវិធីអាជីវកម្ម,កម្មវិធីសិក្សា និងអនុវត្តផែនការកម្មវិធីរបស់សមាគមឱ្យស្របតាមគោលដៅ និងកាលវិភាគ។
- សម្របសម្រួលការងារជាមួយដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងសមាជិកសមាគម។
- តាមដានវឌ្ឍនភាព សូចនាករ លទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធី។
- រៀបចំកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងសកម្មភាពពាក់ព័ន្ធនឹងកម្មវិធី។
- គ្រប់គ្រងឯកសារ ទិន្នន័យ និងឯកសារគាំទ្រកម្មវិធី។
- អាន សរសេរ និងបកប្រែឯកសារកម្មវិធី របាយការណ៍ និងបទបង្ហាញ ភាសាអង់គ្លេស ឬជប៉ុន។
- បកប្រែផ្ទាល់មាត់ក្នុងកិច្ចប្រជុំជាភាសាអង់គ្លេស ឬជប៉ុន តាមការចាត់តាំង។
Job Requirements
- មានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រង ទំនាក់ទំនងអន្តរជាតិ ច្បាប់-រដ្ឋបាលុ ភាសាបរទេស ឬជំនាញពាក់ព័ន្ធ។
- មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំ ក្នុងការគ្រប់កម្មវិធី ឬសម្របសម្រួលកម្មវិធី។
- មានសមត្ថភាពរៀបចំផែនការ តាមដាន និងវាយតម្លៃលទ្ធផលកម្មវិធី។
- មានជំនាញភាសាអង់គ្លេស ឬជប៉ុនល្អ ទាំងការអាន សរសេរ ស្តាប់ និងនិយាយ ព្រមទាំងអាចបកប្រែឯកសារ។
- មានសមត្ថភាពស្តាប់ និងសង្ខេបខ្លឹមសារកិច្ចប្រជុំ និងរៀបចំរបាយការណ៍។
- មានជំនាញប្រើប្រាស់ Microsoft Word, Excel និង PowerPoint។
- មានជំនាញទំនាក់ទំនង ការងារជាក្រុម និងសម្របសម្រួលជាមួយដៃគូ។
- មានចំណេះដឹងអំពីការងារ និងការធ្វើចំណាកស្រុកពលករ គឺជាអាទិភាព។
- និងអាចបំពេញការងារនៅក្រៅប្រទេសបាន។