តើកម្លាំងពលកម្មគួររៀបចំខ្លួនយ៉ាងដូចម្តេចក្នុងយុគសម័យ AI
รายละเอียดงาน
✨ តើកម្លាំងពលកម្មគួររៀបចំខ្លួនយ៉ាងដូចម្តេចក្នុងយុគសម័យ AI?
តើជំនាញណាខ្លះដែលអ្នកត្រូវមានដើម្បីឈានមុខគេក្នុងទីផ្សារការងារនាពេលអនាគត?
សូមចូលរួមស្ដាប់ការចែករំលែកបទពិសោធន៍ជាក់ស្ដែង និងទស្សនវិស័យស៊ីជម្រៅពី លោក ស៊ុ សុផា (ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Jobify) ក្នុងនាមជាវាគ្មិនកិត្តិយសនៅក្នុង «វេទិកាកម្ពុជា ៤.០ លើកទី៦» ក្រោមប្រធានបទដ៏សំខាន់៖
👉 «កម្លាំងពលកម្មនៅក្នុងយុគសម័យ AI៖ ជំនាញ ភាពបត់បែន និងឧត្តមភាព» 🚀
ព័ត៌មានលម្អិតនៃកម្មវិធី៖
📅 កាលបរិច្ឆេទ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦
⏰ ពេលវេលា៖ វេលាម៉ោង២រសៀល
📍 ទីកន្លែង៖ អគារ The Kampus
កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ ដើម្បីពង្រឹងសមត្ថភាព និងត្រៀមខ្លួនសម្រាប់យុគសម័យឌីជីថល!